សូមស្វាគមន៏លោកអ្នកមកកាន់​​ ANGLE HOTEL AND RESORT.....

ការផ្ដល់ជូនពិសេស

ព្រះរាជាណាចក្រកម្ពុជា

ខេត្ត​សៀមរាប

        ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

តាម​ប្រវត្តិសាស្ដ្រ ទឹកដី​ខេត្ត​សៀមរាប​ជា​តំបន់​រាជធានី​របស់​ចក្រភពខ្មែរ​អំឡុង​ពីសតវត្ស​ទី​ ១២ ដល់​ ១៣។ ដោយសារ​​មូលហេតុ​ខាងលើនេះហើយទើប​រហូត​មក​ទល់​បច្ចុប្បន្ននេះ​គេនៅឃើញ​មាន ​ប្រាសាទយ៉ាង​ច្រើន​ស្អេក​ស្កះ​តំរៀប​គ្នា​នៅ​ក្នុងទឺក​ដី​ដ៏​ប​វរ​នៃ​ខេត្តសៀមរាប។ ប្រាសាទ​ទាំងឡាយ​នៅតំបន់អង្គរ ដែល​មាន​ឈ្មោះល្បី​ទូទាំងពិភពលោក​គឺ ​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ ប្រទេស​កម្ពុជា​ក្នុង​ខេត្តសៀមរាប ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ក្រលា​ ៦០០ គ.ម២។​​ សព្វ​ថ្ងៃ​ប្រាសាទ​ចំនួន​ជាង​១០០​ត្រូវ​បាន​រកឃើញ​។​ ប្រាសាទទាំង​ឡាយ​ ត្រូវ​បាន​កសាង​ឡើង​រវាង​សតវត្ស​ទី​៩​ និង​ទី​១៣។​ កម្ម​វិធី​កសាង​ឥតឈប់ឈរ​ត្រូវ​បាន​ប្រកាន់​ដោយ​ព្រះ​រាជាខ្មែរ​ជា​បន្ត​បន្ទាប់ អាច​ប្រៀបធៀប​បាន​ទៅ​នឹង​សំនង់​ពីរ៉ាមីតដោយ​ព្រះចៅ​​ផារ៉ាអុង​ក្នុង ​ប្រទេស​អេហ្សីប។ ព្រះ​រាជា​ខ្មែរ​បាន​សាង​សង់​ប្រាសាទ​ទាំង​នេះ​ ដោយ​ប្រើ​កំលាំង​ទាសករ​យ៉ាង​ច្រើន តាម​ការ​ប៉ាន់​ស្មាន​ ការ​ធ្វើ​សំនង់​ថ្មី​នីមួយៗ​អាច​ប្រើ​មនុស្ស​​ប្រហែល​ ៧៥០.០០០នាក់ ក្នុងអំឡុង​សតវត្ស​ទី​ ១២ និង​១៣។ ទោះបី​ជា​បន្សល់​ទុក​នូវ​ ប្រាសាទ​ជា​ច្រើន​ក៏ដោយ សព្វថ្ងៃនេះគឺ​មាន​ភស្តុតាង​បន្តិចបន្តួច​ចំពោះ​មនុស្ស​ដែល​រស់​នៅ​ថា​ប្រាកដ​ជា​ទី​ក្រុង​មួយ​ដែល​ធំ​ជាង​គេ​នៅ​លើផែន​ដី​នា​ពេល​នោះ។ អ្នក​ដំនើរ​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ជឿថា​ជា​ជន​បស្ចឹម​ប្រទេស​ដំបូង​គេ​ដែល​បាន​សំលឹង​មិន​ដាក់​ភ្នែក​ទៅ​លើភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​ នា​ពេល​ទស្សនា​ក្នុង​អំឡុង​សតវត្ស​ទី​១៦។​

ទោះបីយ៉ាង​ណា​ក៏​ដោយ កិត្តិយស​ធំ​បំផុត​ចំពោះ​ការ​រក​ឃើញ​អង្គរ​បាន​ធ្លាក់ទៅ​អ្នក​ភូមិសាស្ដ្រ​ជន​ជាតិ​បារាំង​ឈ្មោះ ហង់រី​ មូហូត (Henri Mouhot) ដែល​បាន​មក​ទស្សនា​អង្គរ​ឆ្នាំ​១៨៦០ ដែល​បាន​តំកល់ទុក​នូវ​ឯកសារ​នា​ទីក្រុង​ប៉ារីស​ក្រាយ​មរណភាព​ក្នុង​ឆ្នាំ១៨៦៨។ ក្នុង​សតវត្ស​ទី ១៩​និង​២០ បេសកកម្ម​របស់​បារាំង​ជា​ច្រើន​បាន​មក​ទស្សនា​ប្រាសាទ​ និង​ ធ្វើ​ការ​កាប់​ឆ្ការ​សំអាត​ព្រៃពី​ប្រាសាទ ហើយ​ដែល​បាន​ប្រមូល​នូវ​ឯកសារ​យ៉ាង​ច្រើន​បំផុត។ ក្នុង​ឆ្នាំ ១៩០៧ ប្រទេស​ថៃ​បាន​ប្រគល់ទឹកដី​អង្គរ​មក​អោយ​ខ្មែរ​គ្រប់​គ្រង​វិញ​ ហើយ​នៅ​ក្នុង​ឆ្នាំនោះហើយដែល​​​ភ្ញៀវទេសចរ​បាន​មក​ទស្សនា​​ជា​លើក​ដំបូង។ ប្រសិន​បើ​ពេល​មា​ន​កំនត់​អ្នកទស្សនា​អាច​ជ្រើសរើស​តាម​វង់​តូច​ដែល​រួម​មា​ន​ទីក្រុង​របស់​ស្តេច គឺ​អង្គរធំ​ដែល​មា​ន​ប្រាសាទ​ជា​ច្រើន អង្គរវត្ត ស្រះស្រង់ និង​រមណីយដ្ឋាន​ជាច្រើន​ទៀត។ ការបន្តដំនើរទស្សនា​ទៅវង់ធំ​គេ​នឹង​បាន​ឃើញប្រាសាទមួយ​ចំនួន​ផ្សេង​ទៀត​និង​បារាយនៅ​សម័យ​អង្គរ។ ប្រសិន​បើ​ពេល​វេលា​អនុញ្ញាតិ ភ្ញៀវទេសចរ​អាច​ទស្សនា​ប្រាសាទ​ល្បីឈ្មោះ​ដូចជា​បន្ទាយស្រី ឬ​​បន្ទាយសំរ៉ែ ដែល​ស្ថិត​នៅឆ្ងាយ​ពីប្រាសាទ​នៅ​តំបន់អង្គរ​បន្តិច។


Online Reservation

ប្រតិទិន

Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com

រក្សាសិទ្ធិ © ២០១៤ ដោយ​ វឿនរដ្ឋា​
កែសម្រួលដោយ សួ​ លីឡាយ នៅខែ ធ្នូ​ ឆ្នាំ២០២០